ជំងឺអុតក្តាមជាជំងឺមួយដែលឆ្លងរាលដាលយ៉ាងលឿននិងខ្លាំងក្លា។ ជំងឺនេះកើតលើសត្វ គោ ក្របី និង ពពួកសត្វដែលក្រចក មានចង្វែក ដូចជាជ្រូក ចៀម ពពែ ប្រើស ជាដើម និងមនុស្សផងដែរ។ ជំងឺអុតក្តាមបង្ករឡើងដោយវីរុស ដែលធ្វើឲ្យងសត្វគ្រុនក្តៅ និងមានពងដោរនៅលើភ្នាសស្តើងមាត់ ពងដោរនៅច្រវែកជើង គល់ក្រចក និង ដោះ។ ជាទូទៅជំងឺនេះមិនបណ្តាលឲ្យសត្វងាប់ទេ តែវាបណ្តាលឲ្យខូចខាតជាដំណំដល់ផ្នែកសេដ្ឋកិច្ច ព្រោះវាធ្វើអោយសត្វដែលឈឺស្គម និងមិនអាចប្រើប្រាស់ក្នុង ការភ្ជួររាស់ និងដឹកជញ្ជូនបាន។
១. ភ្នាក់ងាបង្កជំងឺ
ជំងឺអុតក្តាមបង្កឡើងដោយអាហ្វតូវីរុស(Aphthovirus)នៃគ្រួសារភីកគ័រណាវីរីដា
( Picornaviridae) ដែលមានប្រាំពីរជំពូក ក្នុងជំពូកនីមួយៗមានប្រភេទផផ្សេងៗគ្នា។
២. ការចម្លងជំងឺ
ការចម្លងប្រព្រឹត្តទៅតាមមរយៈការស៊ីចំណីផឹកទឹកដែលមានផ្ទុកវីរុសជំងឺអុតក្តាម។
សារធាតុរាវដូចជា៖ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ។ល។ របស់សត្វឈឺមាន ផ្ទុកមេរោគជាច្រើន ។
មេរោគអាចហើរតាមខ្យល់ តាមសត្វស្លាប តាមរយៈសាច់សត្វដែលឈឺ ឫតាមផលិតផលពីសត្វ។
ជំងឺនេះឆ្លងឆាប់រហ័សណាស់ ជាហេតុធ្វើអោយសត្វជាច្រើនឈឺដំណាលគ្នា ហើយរាលដាលយ៉ាងលឿន
សត្វតូចអាចមានងាប់។
៣. រោគសញ្ញា
ក្នុងរយៈពេល២ទៅ៣ថ្ងៃដំបូងៈ សត្វក្តៅខ្លួន(៤០អង្សាសេ)
មិនឃ្លានចំណី
ក្រៀមក្រំ
មាត់រលាកផ្ទៃក្នុងនៃអញ្ចាញធ្មេញ ឡើងក្រហម ធ្វើអោយសត្វទំពារអៀង និងលេបអាហារដោយ ប្រុងប្រយ័ត្ន។
បន្ទាប់ពី២ ទៅ៣ថ្ងៃៈ
- មាត់ៈ មានពងដោរលើភ្នាសស្តើងមាត់ អណ្តាត អញ្ចាញធ្មេញ។
សត្វចេញទឹកមាត់ច្រើន។ នៅក្នុងពងដោរមានទឹកថ្លាដែលនឹងបែករវាង៣ថ្ងៃ
ដដោយទុកស្នាមដំបៅនៅទីនោះ។
- ជើងៈ នៅចង្វែកក្រចក និងគល់ក្រចកជើង ក៍ដូចជានៅ មាត់ដែរ
និងក្រោយមកបែកក្លាយជាដំបៅ។ សត្វខ្ជើចជើង ទន្ទ្រាំជើងនៅនិងកន្លែង។
- ដោះ:
ចេញពងបែកនៅក្បាលដោះ។ មេគោមិនឲ្យកូនបៅ កូនអាចងាប្រសិនបើថែទាំ
និងផ្តល់ចំណីមិនបានដិតដល់។ ការជាសះស្បើយអាចកើតឡើងក្រាយពេលឈឺ៨ ទៅ១៥ថ្ងៃ
ចំពោះសត្វភាគច្រើន។
-
មេផើមៈ រលូតកូនញឹកញាប់
គោក្មេង(ក្រោមអាយុ៦ខែ)អាចងាប់
ខាងក្រោមនេះរូបភាពនៃរោគសញ្ញាជំងឺអុតក្តាមៈ
នៅចង្វែកក្រចកមានដំបៅ
ពងដោរលើភ្នាសស្តើងមាត់ អណ្តាត អញ្ចាញធ្មេញ
ពងបែកនៅក្បាលដោះ
នៅចង្វែកក្រចកមានដំបៅ
ពងដោរលើភ្នាសស្តើងមាត់ អណ្តាត អញ្ចាញធ្មេញ
ពងបែកនៅក្បាលដោះ
៤. ការការពារៈ
វិធានការការពារជំងឺអុតក្តាម
នៅពេលមានផ្ទុះជំងឺអុតកា្តមនៅភូមិជិតខាង គេត្រូវបង្ខាំងគោទុកនៅផ្ទះ។
ភាពស៊ាំនឹងកើតមាន២ទៅ៣ថ្ងៃក្រោយពីចាក់វ៉ាក់សាំងដែលមានវីរុស៣ប្រភេទ( O + A + Asial ) ចាក់ជំរុញលើកទី២ ធ្វើនៅ ១ខែ ក្រោយចាក់លើកទី១
ចាក់រំលឹករៀងរាល់ ៦ខែ ឫ ចាក់វ៉ាក់សាំងឡើងវិញ នៅពេលមានជំងឺផ្ទុះនៅភូមជិតខាង។ ការចាក់វ៉ាក់សាំងត្រូវចាក់ គោ ក្របី ដែលមានសុខភាពល្អ ចាក់លើសត្វឈឺមិនមានប្រសិទ្ធភាពឡើយ។
៥. ការព្យាបាលៈ
ជំងឺអុតក្តាមបង្កឡើងដោយវីរុស
ដូចនេះគ្មានថ្នាំដែលមានប្រសិទ្ធភាពប្រឆាំងនិងជំងឺននេះទេ។
គោលបំណងនៃការព្យាបានគឺដើម្បីការពារកុំឲ្យបាក់តេរីផ្សេងទៀតជ្រៀតចូល
ដូចនេះអាចប្រើថ្នាំដូចជាៈ
ទ្រីមេតាព្រីមជាមួយស៊ុលហ្វា(TMP + Sulfa) ឫ អុកស៊ីតេត្រាស៊ីគ្លីន(OTC)រយៈពេលពី ៥ ទៅ ៧ថ្ងៃលាងដំបៅជាមួយនឹងទឹកសារធាតុជូរ ឫសាប៊ូ
បាញ់ថ្នាំសំលាប់មេរោគ ថ្នាំពណ៍ខៀវដែលមានអុកស៊ីតេត្រាស៊ីគ្លីន(Violet de gentiane + OTC)
សត្វឈឺមិនអាចដើរ
មិនស៊ី និងមិនផឹកទឹកកើតទេ ដូចនេះត្រូវៈ
ផ្តល់ស្មៅខ្ចី និងកន្ទក់ដល់វាត្រូវចងវាទុកនៅក្រោមម្លប់ ដើម្បីការពារកុំឲ្យគោកាន់តែខ្សោះទឹក។





0 comments :
Post a Comment