ជម្ងឺ តេតាណូស​( Tetanus) PDF

ជម្ងឺ តេតាណូស​( Tetanus)
ក. បុព្វហេតុ
ជម្ងឺតេតាណូស ជាជម្ងឺឆ្លងតាមមុខរបួស មេរោគរាយពាសពេញសារពាង្គកាយកងាយធ្វើអោយសត្វស្លាប់ដោយមានការកន្ត្រាក់នៃសាច់ដុំ ធ្វើអោយមានការកំរើកខ្លាងខ្លា នាំឲសត្វអាក់ការដង្ហើម ។ ជម្ងឺនេះបង្កដោយ បាក់តេរី Clostridum Tetani ដែលមានក្រាមបូក អាចបង្កើតជា Spore វាអាចរស់នៅកន្លែងគ្មានអុកស៊ីសែនបាន ( Anaerobie) Fibrinolosin ជាអ្នកធ្វើអោយរលាយសសៃ Fibrine ។​
ខ. ការបង្ករោគ
មេរោគបង្កើតជា Exotxin ដែលមានលក្ខៈពុលយ៉ាងខ្លាំង ហើជាតិពុលនេះមានសមាសធាតុច្រើនដូចជា៖
·         Neurotoxin Tetanos ជាជាតិពុលមានឥទ្ធិពលអាក្រក់ទៅលើសសៃប្រសាទ ដោយ Neurotoxin នេះហើយធ្វើអោយសត្វកើតជម្ងឺ ។
·         Hemolysine មានអំពើលើគោលលិការក្រហម ដែលធ្វើអោយគោលិការក្រហកបែក ឬ ខូតទ្រងទ្រាយ ។
ជម្ងឺនេះឆ្លងតាមមុខរបួសដោយសារស្ព័រ ជ្រាបចូល ដូចនេះស្លាកស្នាមរបួសដែលប្រឡាក់ធូលី ដូចជារបួសជ្រៅបិទមុខមិនជិត ។ មានការក្រៀវ ការកាត់ផ្ជិត ។
គ. រោគសញ្ញា
        ពេលដែលកើតជម្ងឺនេះវាធ្វើអោយសាច់ដុំទំពារហើមរាលដាលដល់ក្បាល បន្តកមទូទាំងរាងកាយបន្ទាប់មកទៀតរឹង ធ្គាមចាប់ផ្តើមរឹង ទំពារអៀង មិនកើត ក្បាលនិងករត្រងទៅមុខ ត្រជៀតឈរត្រងទើងលើ ច្រមុះរិកធំ សត្វឈើទ្រឹងនៅមួយកន្លែង ចំពោះសាច់ដុំ ឡើងរឹង ដែលនាំអោយសត្វពិបាកធ្វើដំណើរ ។ បើសត្វដួលដេកនៅលើដីដួលជើងទាំងបួនត្រងដែលជាហេតុធ្វើអោយសត្វពិបាកក្រោក ឬ មិនអាចក្រោកឡើងវិញ ។ ពោះរបស់វាផ្ទុកទៅដោយខ្យល់ ។






          ឃ. ស្លាកស្នាម
ស្លាកស្នាមពុំច្បាស់លាស់ទេ គេសង្កេតឃើញក្នុងសួតមានពពុះច្រើន មានការកកឈាមនៅលើថ្លើម និង ខួក្បាល ។










ង. រោគវិនិច្ឆ័យ
១. រោគវិនិច្ឆ័យតាមរោគសញ្ញា
       នេះជាជម្ងឺដែលងាយស្រួលធ្វើរោគវិនិច្ឆ័យបំផុត ។ ពេលរោគសញ្ញាបង្ហាញអោយឃើញគ្រាន់តែពិនត្យការកន្រ្តាក់នៃសាច់ដុំនានា ។
២. រោគវិនិច្ឆ័យតាមមន្ទីពិសោធន៍
       ចំពោះជម្ងឺតេតានូស ការពិសោធន៍របស់មន្ទីពិសោធន៍មិនមានការចាំបាច់ទេ ព្រោះរោគសញ្ញាបានបញ្ចេញអោយឃើញ និង ច្បាស់លាស់ ។ បើសង្ស័យថាមានជម្ងឺតេតានូស កើតមាននៅលើមនុស្ស ឬ សត្វ គឺគេយកកោសិការក្រហករបស់មនុស្ស ឬ សត្វនេះចាក់លើកូនកណ្តុរស ដើម្បីរាវរករោគសញ្ញា ។
ឃ. ការព្យាបាល
       មានការលំបាកជាខ្លាំង ព្រោះថាការព្យាបាលជម្ងឺនេះពេលខ្លះត្រូវធ្វើការវៈកាត់ ឬ ត្រូវប្រើប្រាសនូវវិធីរូបសាស្រ្ត ។
       ១. ព្យាបាលតាមមូលហេតុ
       ត្រូវព្យាបាលនូវមុខរបូស ត្រូវលាងមុខរបួសអោយស្អាត អោយមានខ្យលចេញចូលគ្រប់គ្រាន់ចំពោះមុខរបួសដែលខូចខាត់ត្រូវកាត់រោមអោយស្អាត ។ ការព្យាបាលរបួសត្រូវជាពីក្នុងមកក្រៅ ក្នុងករណីនេះយើងត្រូវ៖
·         Penicilline ចាក់ជំវិញរបួស ឬ ចាក់
២.​ការព្យាបាលតាមរោកសញ្ញា
·         ប្រើថ្នាំសន្លប Ketamine
·         ទឹក​១​លីត + Chloralhydrate អោយសត្វទឹក ឬ បញ្ចូលតាមផ្លូវលាមក
·         Sulfade Magnesium 10 % R Gluconate Magneasium 15% 1 L (IV)
·         Cacl2 50 g + Glucose 60g + Mgcl2 + sol 10% Adrenalin 2 cc (IV)
·         Largactyl 0.5 mg/kg bw (IV)
·         Calocurine 0.15 mg/kg bw (IV)
ង. វិធានការការពារ
ជម្ងឺនេះជាជម្ងឺដែលឆ្លងតាមមុខបួស ដូចនេះក្នុងពេលសត្វ មនុស្ស មានរបួស ត្រូវ ៖
ត្រូវលាងជាមួយ Anticeptic ដែលមានប្រសិទ្ធភាពខ្ពស់ ដូចជា Sol Idone ។ លាងរបួសអោយស្អាត ​ហើយទុកមុខរបួសអោយមានខ្យល់ចេញចូល ។ ចំពោះការប្រើប្រាស់សឺរាំង ម្ជុល សំភារៈវៈកាត់ត្រូវធ្វើការសម្លាប់មេរោគអោយបានត្រឹមត្រូវមុនយកទៅប្រើប្រាស​។ លាងមុខរបួសឲបានស្អាត KMnO4

អនាម័យខ្លួនប្រានជានិច្ច​។

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

ជំងឺអុតក្តាម(foot and Mouth Disease)

ជំងឺអុតក្តាម (foot and Mouth Disease) ជំងឺអុតក្តាមជាជំងឺមួយដែលឆ្លងរាលដាលយ៉ាងលឿននិងខ្លាំងក្លា។ ជំងឺនេះកើតលើសត្វ គោ ក្របី និង ពពួកសត្វដែលក...